• Latest News

    Powered by Blogger.
    Monday, November 25, 2013

    Install Font Khmer Unicode for Samsung Android


    របៀបតំឡើង ពុម្ភៈអក្សរខ្មែរលើទូរស័ព្ទ Samsung / Android Phone

    ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​របស់​ក្រុមហ៊ុន Samsung មួយ​ចំនួន​មាន​លក្ខណៈ FlipFont ដែល​អនុញ្ញាត​ឲ្យ​យើង​បន្ថែម​ពុម្ព​អក្សរ​ដោយ​ពុំ​ចាំ​បាច់​រូត (root)។ ដូច្នោះ​ហើយ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ ទៅ​ដំឡើង​ដើម្បី​អាន​ព័ត៌មាន​ភាសា​ខ្មែរ សរសេរ​សារ​ជា​ខ្មែរ។

    កម្មវិធី​នេះ​បាន​សាកល្បង​នៅ​លើ Samsung Galaxy Tab 7.7, Galaxy 7.0 Plus និង Galaxy Tab 10.1។

    ទាញ​យក

    ក្រោយ​ពេល​ទាញ​យក​រួច ចម្លង​យក​ទៅ​ដាក់​ក្នុង​ទូរស័ព្ទ ឬ SDCard។ ហើយ​ធ្វើ​ការ​ដំឡើង​ធម្មតា។ ប៉ុន្តែ​ត្រូវ​ចូល​ទៅ Setting->Application រើស​យក unknown sources ជា​មុន​សិន។

    របៀប​ប្រើ៖


    ១-លោក​អ្នក​ត្រូវ​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​របស់ Samsung ដែល​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ Android 3.1 ឡើង​ទៅ។
    ២-ចូល​ទៅ Settings->Display->Font style។
    ៣-រើស​ពុម្ព​អក្សរ “Khmer”។
    ៤-បិទ​ម៉ាស៊ីន រួច​បើក​ឡើង​វិញ។
    ៥-សាកល្បង​ចូល​ទៅ​គេហទំព័រ​នេះ http://www.today-inc.com/2013/11/samsung.html
    ៦-ដើម្បី​សរសេរ​ខ្មែរ​បាន លោក​អ្នក​អាច​ស្វែង​រក​ក្ដារ​ចុច​នៅ​លើ Android Market ដែល​មាន Phum Keyboard ឬ MultiLing Keyboard។

    កំណត់​ចំណាំ៖

    អក្សរ​ខ្មែរ​បង្ហាញ​ត្រឹម​ត្រូវ​តែ​នៅ​ក្នុង​កម្មវិធី​រុករក (web browser) នៅ​លើ Android ពី​កំណែ 3.1 ដល់ 4.03។

    រូបភាព៖

    Flip font in Galaxy S4

    យើងបានទទួល ពត៏មានជាច្រើន អំពីរ Flip font (Khmer.apk) មិនអាចដំណើរការជាមួយ Samsung Galaxy S4.
    ពេលនេះយើងអាចអោយ វាដំណើរការបានហើយជាមួយ កម្មវិធី iFont ពី Play Store. អ្នកអាចស្វែងរក កម្មវិធីនេះ តាមរយៈបញ្ជូលពាក្យ គន្លឹះ ក្នុងប្រអប់ស្វែងរក "iFont" ក្នុង PlayStore.
    -ប្រសិនបើអ្នកមិនទាន់​តំឡើង Khmer.apk, អ្នកអាចរកនៅលើបណ្តាញនេះ របៀបតំឡើងទំរងអក្សរខ្មែរ Flip font. សូមធ្វើដូចនេះ Setting -> Display -> Font style, មិនចាំបាច់ជ្រើសរើសយកខ្មែរ, អ្នកអាចរើសយកពុម្ភអក្សរណាផ្សេងៗ, ក្រៅពី Default font.
    - ត្រលប់មកកម្មវិធី iFont, ចុច "Install", បន្ទាប់មកចុច "Khmer" ដើម្បីតំលើងពុម្ភអក្សរខ្មែរ. សូមមើលរូបខាងក្រោម:

    ប្រសិនលោកអ្នកមាន បញ្ហាសូមទំនាក់ទំនង​ យើងខ្ញុំតាមរយៈ ពត៏មាននៅលើគេហទំព័រ​ www.today-inc.com
    • Blogger Comments
    • Facebook Comments
    Item Reviewed: Install Font Khmer Unicode for Samsung Android Rating: 5 Reviewed By: Unknown
    Scroll to Top